ព័ត៌មានអន្តរជាតិ

ចៅស្រីលោក Bidenថា «ខ្ញុំមិនអាចរស់បាន៥នាទីឡើយ បើមិនបានទះលោក ត្រាំ ឱ្យចំកណ្តាលមុខ

បរទេស៖ ការថ្លែងរបស់នាង បានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលគ្នា របស់ប្រធានាធិបតីលើកដំបូង រវាងលោក ដូណាល់ ត្រាំ និងលោក Biden ដែលអ្នកជំនាញការ បានពិពណ៌នាថា ជាការប៉ះទង្គិចគ្នាដ៏ជូរចត់ និងសាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាង Naomi Biden ដែលជាចៅស្រី របស់បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden បាននិយាយថា នឹងមិនអាចចំណាយពេល ៥ នាទីជាមួយលោកដូណាល់ត្រាំ បើមិនបានទះលោកឱ្យចំកណ្តាលមុខ។ ព្រឹត្តិការណ៍កាលពីថ្ងៃអង្គារ គឺពោរពេញទៅ ដោយការជជែកវែកញែកយ៉ាងខ្លាំង ហើយទាំងលោក ត្រាំ និង Biden បានជេរប្រមាថគ្នា ជាច្រើនដងផងដែរ។

Naomi Biden អាយុ ២៦ ឆ្នាំរូបនេះ បានប្រើប្រព័ន្ធធ្វីតធ័រ ដើម្បីការពារឥរិយាបថ របស់ជីតារបស់នាង ដោយដឹងច្បាស់ថា មនុស្សអាចចំណាយពេល មួយម៉ោងកន្លះជាមួយ លោក ត្រាំ ដោយមិនវាយប្រហារ ទៅលើអ្នកសាធារណរដ្ឋ។

នាង Naomi Biden ក៏បានហៅ លោក ដូណាល់ ត្រាំ ថា ជាប្រធានាធិបតីអាក្រក់បំផុត ក្នុងប្រវត្ដិសាស្ដ្រអាមេរិក និងបានធ្វើសេចក្តីថ្លែងការណ៍ខឹងសម្បា ដែលជីតារបស់នាង បានធ្វើអំឡុងពេល ជជែកវែកញែក ជាមួយ លោក ត្រាំ – “អ្នកនឹងបិទមាត់” ។

Naomi Biden គឺជាកូនស្រី របស់កូនប្រុសពៅ របស់លោក Biden ដែលលោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀត ក្នុងអំឡុងពេលជជែកវែកញែក។ អ្នកសាធារណរដ្ឋលោក ត្រាំ បានរំលឹកដល់អ្នកប្រជាធិបតេយ្យថា កូនប្រុសរបស់គាត់ (លោក Biden) ត្រូវបានរំសាយចេញពីយោធា ដោយសារការប្រើប្រាស់កូកាអ៊ីន៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×