ព័ត៌មានអន្តរជាតិ

អ្នកដឹកនាំរឿងល្បីឈ្មោះ Michael Moore ថា កំពូលមនុស្សពូកែកុហក ដូណាល់ ត្រាំ កំពុងបង្កើតរឿងឆ្លងកូវីដ ដើម្បីស្តារប្រជាប្រិយភាព

បរទេស៖ អ្នកដឹកនាំរឿងគឺលោក Michael Moore បាននិយាយតាមហ្វេសប៊ុកដ៏វែងមួយ ក្រោយពីព័ត៌មានដែលបានផ្សាយថា លោកដូណាល់ត្រាំ បានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគកូវីដ១៩ ហើយថែមទាំងបានរិះគន់ប្រធានាធិបតីបច្ចុប្បន្នរបស់អាមេរិករូបនេះថា ជាអ្នកកុហកអាជីព “ទៀតផង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Michael Moore អាយុ ៦៦ ឆ្នាំ បានផ្តល់ទ្រឹស្តីឃុបឃិតគ្នាយ៉ាងល្អិតល្អន់មួយ នៅពេលដែលគាត់ច្រានចោលចំពោះព័ត៌មានចូលមន្ទីរពេទ្យរបស់ប្រធានាធិបតី ត្រាំ ដោយអះអាងថា លោក ត្រាំ កំពុងបន្លំថាបានឆ្លងជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណា។

នាយក ភាពយន្តឯកសារ Fahrenheit 9/11 ដ៏ល្បីល្បាញរូបនេះ បានលើកឡើងថាតួលេខស្ទង់មតិដែលកំពុងធ្លាក់ចុះរបស់គាត់ បានបង្ខំឱ្យលោកដូណាល់ត្រាំ រិះរកជម្រើសដើម្បីជំរុញប្រជាប្រិយភាព ដែលធ្លាក់ចុះ មុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។

ជាការខកខាន, លោក Moore បានចោទថា លោក ដូណាល់ ត្រាំ កំពុងចង់ឱ្យមានថ្ងៃបោះឆ្នោតដែលត្រូវបានរុញច្រានចេញពីថ្ងៃទី ៣ ខែវិច្ឆិកា ដោយមិនគិតពីរដ្ឋធម្មនុញ្ញ ដែលអ្នកដឹកនាំរឿងរូបនេះបានទទូចថាប្រធានាធិបតី « “doesn’t give a fuck about”៕

ប្រែសម្រួលៈ ណៃ តុលា

To Top