ព័ត៌មានអន្តរជាតិ

យោធាចិន អួតពីយន្តហោះប្រយុទ្ធគ្មានមនុស្សបើកថ្មី នៅក្នុងសមយុទ្ធយោធា

បរទេស៖ យន្ដហោះគ្មានមនុស្សបើកថ្មីនេះ អាចបំពេញបេសកកម្មផ្សេងៗ រាប់ចាប់ពីការស្ទាក់លើអាកាស រហូតដល់ការស្ទាក់វាយប្រហារ សត្រូវជាមួយនឹងគ្រាប់មីស៊ីល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយចិននាពេលថ្មីៗនេះបានបញ្ជាក់ពី អ្វីដែលហាក់ដូចជាការបន្ថែមថ្មីមួយនៃឃ្លាំងអាវុធដ៏អស្ចារ្យរបស់ប្រទេសនេះ គឺយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ដែលបំពាក់ដោយគ្រាប់បែកវាយប្រហារពីរដើម។

វីដេអូដំបូងដែលចែករំលែកដោយទូរទស្សន៍ចិន CCTV នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo បានបង្ហាញថា យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានគេដាក់ពង្រាយក្នុងអំឡុងពេលសមយុទ្ធ មួយដោយកងពលតូចពិសេស នៅក្រោមកម្លាំងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងនៅខេត្តយូណាន។

យន្ដហោះគ្មានមនុស្សបើកបង្វិលស្លាប ត្រូវបានគេរាយការណ៍ថា មានសមត្ថភាពអាចបំពេញបេសកកម្មជា ច្រើនរាប់ចាប់ពីការឃ្លាំមើលរហូតដល់ ការស្ទាក់ចាប់ពាក់កណ្ដាល និងអាចបាញ់មីស៊ីលនាំផ្លូវ ប្រឆាំងគោលដៅរបស់សត្រូវថែមទៀតផង។

យោងតាមកាសែត គឺយន្តហោះគ្មានមនុស្សបើកនេះ ទំនងជាត្រូវបានផលិតដោយ ក្រុមហ៊ុនចិនមួយឈ្មោះ Harwar ដែលមានជំនាញក្នុងការអភិវឌ្ឍ និងផលិតដ្រូនជាមួយឧបករណ៍ពិសេស៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top