ព័ត៌មានអន្តរជាតិ

បារាំង អាមេរិកនិងរុស្ស៊ី នឹងជួបប្រជុំគ្នា ស្តីពីបញ្ហាតំបន់ Nagorno-Karabakh ស្របពេលមានការភ័យ អំពីសង្គ្រាមក្នុងតំបន់

បរទេស៖ បារាំង សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា រវាងកងកម្លាំងអាហ្ស៊ែបៃហ្សង់ និងកងកម្លាំងជនជាតិភាគតិចអាមេនី នៅក្នុងតំបន់ ដោយប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា នៅទីក្រុងហ្សឺណែវ នាថ្ងៃព្រហស្បតិ៍នេះ ស្របពេលការភ័យខ្លាចសង្គ្រាម ក្នុងតំបន់មានការកើនឡើង។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានមានប្រសាសន៍ថា មន្ត្រីតំណាងបារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិក ក៏នឹងជួបគ្នា នៅក្នុងទីក្រុងមូស្គូនាថ្ងៃចន្ទ សប្ដាហ៍ក្រោយផងដែរ ដើម្បីរកផ្លូវបញ្ចុះបញ្ចូលភាគីសង្គ្រាម ឲ្យចរចាពីបទឈប់បាញ់គ្នា។

លោក Jean-Yves Le Drian បាននិយាយប្រាប់ គណៈកម្មាធិការ កិច្ចការបរទេសរដ្ឋសភាបារាំង យ៉ាងដូច្នេះថា “យើងចង់ឲ្យមនុស្សរាល់គ្នាយល់ថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់ពួកគេ ដើម្បីបញ្ឈប់ភ្លាមៗ នូវអរិភាពដោយគ្មានលក្ខខណ្ឌ និងថា យើងចាប់ផ្តើមកិច្ចចរចាគ្នាមួយ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top