វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិកលោក Alex Azar បានលើកឡើងថា សហរដ្ឋអាមេរិក អាចមានវ៉ាក់សាំងការពារជំងឺកូវីដ – ១៩ គ្រប់គ្រាន់ សម្រាប់ជនជាតិអាមេរិកទាំងអស់ នៅដើមខែមីនាឆ្នាំក្រោយ។
លោក Azar បានឲ្យដឹងក្នុងសុន្ទរកថា សំខាន់មួយនៅឯព្រឹត្តិការណ៍ Goldman Sachs Healthcare ស្តីអំពីជំងឺរលាកស្រោមខួរក្បាលថា“ យើងមានគម្រោង គ្រប់គ្រាន់សំរាប់ជនជាតិអាមេរិកាំង ទាំងអស់ ដែលចង់បានវ៉ាក់សាំង នៅខែមីនា ដល់ខែមេសា ឆ្នាំ២០២១” ។
លោកបន្ថែមថាបច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងផលិតវ៉ាក់សាំងវ៉ាក់សាំង ដែលមានសក្តានុពលទាំង៦ ដែលគាំទ្រដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក នៅតាមកន្លែងផលិតកម្មជាង ២៣កន្លែង៕
ដោយ ឈូក បូរ៉ា