ព័ត៌មានអន្តរជាតិ

ប្លុកអឺរ៉ុប មានករណីឆ្លងជមងឺកូវីដ-១៩ រហូតដល់ជាង ១០ម៉ឺននាក់រៀងរាល់ថ្ងៃ

ឡុងដ៌៖ អឺរ៉ុប បានឆ្លងផុតករណីឆ្លងមេរោគកូវីដ-១៩ ចំនួនជាង ១០ម៉ឺនករណីជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ (ទី០៨ ខែតុលា) បន្ទាប់ពីប្រទេសមួយចំនួន ដូចជារុស្ស៊ី និងចក្រភពអង់គ្លេសមិនបានធូរស្បើយ ពីចំនួននៃការឆ្លងរាលដាលរាល់ថ្ងៃក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។

 ករណីនៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែការឆ្លងថ្មីនៅក្នុងប្រទេស ដែលរងផលប៉ះពាល់អាក្រក់បំផុត ដូចជាឥណ្ឌា និងប្រេស៊ីល បានបង្ហាញសញ្ញានៃការថយចុះ។

 ចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងតំបន់អ៊ឺរ៉ុបបានផ្លាស់ទៅចក្រភពអង់គ្លេស រុស្ស៊ី អេស្បាញ និងបារាំង ដែលបានរាយការណ៍យ៉ាងហោចណាស់មានករណីជាង ១ម៉ឺនករណីក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ៕

ដោយ ឈូក បូរ៉ា

To Top