ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី តៃវ៉ាន់អំពាវនាវ ឲ្យមានកិច្ចពិភាក្សា ដ៏មានអត្ថន័យជាមួយចិន

បរទេស៖លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន នៅថ្ងៃសៅរ៍នេះ បានមានប្រសាសន៍ថា កោះតៃវ៉ាន់ចង់ឲ្យមានកិច្ចពិភាក្សាគ្នាប្រកបដោយអត្ថន័យ ជាមួយប្រទេសចិន ស្តីពីមូលដ្ឋានស្មើភាពគ្នា ហើយការអំពាវនាវនេះ គឺធ្វើឡើងស្របពេលមានភាពតានតឹងយោធាកើនកម្តៅខ្លាំងឡើង ជាមួយទីក្រុងប៉េកាំង ដែលអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ 

ថ្លែងនៅក្នុងពិធីអបអរទិវាជាតិ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានពិពណ៌នាស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ថា មានភាពតានតឹងខ្លាំង ដោយរួមជាមួយជម្លោះនៅដែនសមុទ្រចិនខាងត្បូង ជម្លោះព្រំដែនចិន-ឥណ្ឌា និងការបង្ក្រាបរបស់ចិននៅទីក្រុងហុងកុងនោះ នេះបង្ហាញថា លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពនៅក្នុងតំបន់ កំពុងតែប្រឈមមុខនឹងភាពលំបាកដ៏ធំ។ 

គួរបញ្ជាក់ថា កោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យ បានស្ថិតក្រោមសម្ពាធខ្លាំងឡើងពីទីក្រុងប៉េកាំង ដែលបានបង្កើនសកម្មភាពកងកម្លាំងទ័ពអាកាសនៅជិតកោះ ក្នុងកាលពីរបីសប្ដាហ៍កន្លងទៅ ដោយរួមបញ្ចូលទាំងការឆ្លងបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ដែលប្រើជាតំបន់ទ្រនាប់ក្រៅផ្លូវការមួយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top