ព័ត៌មានអន្តរជាតិ

កងកម្លាំងដឹកនាំដោយ អារ៉ាប៊ីសាអូឌីត កម្ទេចកូនដ្រូន ផ្ទុកគ្រាប់ផ្ទុះរបស់ពួកហូធី

បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានស្ទាក់កម្ទេចកូនដ្រូនផ្ទូកគ្រាប់ចំនួនពីរគ្រឿង ដែលពួកឧទ្ទាមហូធី បញ្ជូនឲ្យហោះឆ្ពោះទៅរកប្រទេសអារ៉ាប៊ីសាអូឌីត។ 

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីឧប្បត្តិហេតុទាំងពីរ ដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត Press Agency នោះទេ។ 

គួរបញ្ជាក់ថា ប្រទេសយេម៉ែន បានជាប់គាំងក្នុងជម្លោះ ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលចលនាពួកឧទ្ទាមហូធី បានដណ្ដើមយកទីក្រុងសាណាអា ដែលជារដ្ឋធានីប្រទេស បន្ទាប់មកតំបន់ភាគច្រើននៅខាងជើងប្រទេស។ ការប្រយុទ្ធគ្នា បានកើនកម្តៅកាន់តែខ្លាំង នៅក្នុងឆ្នាំ២០១៥ នៅពេលដែលកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ធ្វើអន្តរាគមន៍ដើម្បីស្តាររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abd-Rabbu Mansour Hadi៕

To Top