ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រារព្ធធ្វើពិធីព្យុហយាត្រា យោធាដ៏កម្រមុនព្រឹកព្រលឹម

បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធាមួយមុនព្រឹកព្រលឹមនៅថ្ងៃសៅរ៍នេះ ដើម្បីអបអរគម្រប់ខួបលើកទី៧៥នៃការបង្កើតបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននេះ។ 

អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ខ្លួនបានឃើញសញ្ញាថា ពិធីព្យុហយាត្រា ដែលមានទាំងសម្ភារៈយោធានិងបុគ្គលិកយោធាទ្រង់ទ្រាយធំនោះ បានកើតឡើង នៅក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ 

គួរបញ្ជាក់ថា នៅមុននោះ អ្នកវិភាគនានាធ្លាប់បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ មិនបានបង្ហាញរូបភាពឬក៏សេចក្តីរាយការណ៍ណាមួយ ស្តីពីពិធីព្យុហយាត្រាយោធានេះទេ៕

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top