ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅអេហ្ស៊ីប កើនឡើងដល់ជាង១០ម៉ឺននាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ប្រទេសអេហ្ស៊ីប ត្រូវបានគេកត់ត្រា កាលពីយប់ថ្ងៃសុក្រថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើង ដល់១០៤.២៦២នាក់ ។

លោក Khaled Megahed អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន១២នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួន អ្នកស្លាប់កើនឡើង ដល់៦.០២៩នាក់ ។

អ្នកនាំពាក្យ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺ់ចំនួន៦៨នាក់ទៀត បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺកើនឡើង ដល់៩៧.៥៩២នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top