ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញឲ្យដាក់ទណ្ឌកម្មតួកគី ក្រោយសង្ស័យប្រើប្រព័ន្ធ S-400 ចាប់សញ្ញាយន្តហោះចម្បាំង ក្រិក

បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប តាមសេចក្តីរាយការណ៍ បានជំរុញឲ្យក្រសួងការបរទេសដាក់ទណ្ឌកម្មប្រទេសតួកគី សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ក្រោយមានរបាយការណ៍មួយថា តួកគីបានប្រើប្រព័ន្ធអាវុធនោះ ចាប់សញ្ញាយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក។  

សមាជិកព្រឹទ្ធសភាអាមេរិក លោក Chris Van Hollen និងលោក James Lankford នៅថ្ងៃពុធសប្ដាហ៍នេះ  បានបញ្ជូនលិខិតមួយទៅឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដោយជំរុញឲ្យលោកដាក់ទណ្ឌកម្មប្រទេសតួកគី និងទាមទារការឆ្លើយតបផ្អែកលើរបាយការណ៍នោះ។ 

គួរបញ្ជាក់ថា គេហទំព័រកក្រិក ekathimerini.com បានរាយការណ៍កាលពីថ្ងៃចន្ទដោយបង្ហាញថា តួកគីបានដំណើរការរ៉ាដានៃប្រព័ន្ធបាញ់មីស៊ីលពីដីទៅក្នុងអាកាស ដើម្បីតាមដានចាប់សញ្ញាយន្តចម្បាំងក្រិក F-16 ផលិតដោយអាមេរិក ក្នុងខណៈយន្តហោះទាំងនោះ វិលត្រឡប់ពីសមយុទ្ធយោធានៅអឺរ៉ុប កាលពីខែសីហា៕ 

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top