ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០នាក់ និងនាំឲ្យតួលេខសរុប កើនដល់ជាង៥៧.០០០នាក់

សិង្ហបុរី៖ ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា  ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៧.៨៥៩នាក់ ។

ក្នុងចំណោមករណីថ្មីនេះដែរ មានអ្នកពីខាងក្រៅចំនួន០៩នាក់ និងមិនមានករណីកើតចេញពីសហគមន៍ឡើយ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ មានករណីឆ្លងជំងឺថ្មីចំនួន០៧នាក់ ដែលបានចាកចេញពីមន្ទីរពេទ្យវិញ ឬចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។ សរុបមានអ្នកជាសះស្បើយចំនួន៥៧.៦៧៥នាក់ និងបានចាកចេញពីមន្ទីរពេទ្យ ឬតាមសហគមន៍ថែទាំសុខភាពនានា ។

បច្ចុប្បន្ននេះ មាន៣៧ករណីដែលត្រូវបានគេបញ្ជាក់ថា នៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ក្នុងចំណោមពួកគេទាំងនោះ ភាគច្រើនមានស្ថានភាពប្រសើរឡើងវិញ និងម្នាក់ដែលមានស្ថានភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពថែទាំជំងឺ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top