ព័ត៌មានអន្តរជាតិ

ថៃ៖ ទឹកជំនន់វាយប្រហារស្រុក Pak Chong ខេត្ត Nakhon Ratchasima អាក្រក់បំផុត ក្នុងរយៈពេល ១៥ឆ្នាំមកនេះ

ទឹកហូរចេញពីឧទ្យានជាតិ Khao Yai បានហូរចូលទំនប់ Lam Takhong បណ្តាលឱ្យប្រឡាយធំមួយហូរហៀរដោយទឹក និងបណ្តាលឱ្យជន់លិចតំបន់ជាច្រើននៅស្រុក Pak Chong ដែលជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃពុធ បានធ្វើឱ្យទឹកហូរចេញពីឧទ្យានជាតិ រហូតដល់លិចផ្លូវ ការិយាល័យរដ្ឋាភិបាលផ្ទះនិងដីស្រែចំការចំនួន ៧ នៅក្នុងស្រុក Pak Chong ។

អាក្រក់ជាងនេះទៅទៀត ទឹកហូរចូលប្រឡាយ Lam Takhong កាលពីយប់ថ្ងៃសុក្របណ្តាលឱ្យបាក់ច្រាំង។ ទឹកហូរយ៉ាងខ្លាំងឆ្លងកាត់ទីប្រជុំជន Pak Chong ដែលមានកម្រិតទឹកចាប់ពី ៥០ សង់ទីម៉ែត្រ ទៅ ១ ម៉ែត្រ។

សូមជម្រាបថា ឧទ្យានជាតិ Khao Yai ត្រូវបានបិទទ្វារផងដែរ កាលពីចុងសប្តាហ៍ ដោយសារតែហានិភ័យនៃការជន់លិច និងការរអិលបាក់ដី៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top