ព័ត៌មានអន្តរជាតិ

ថៃ៖ រថភ្លើងបុកជាមួយ រថយន្តក្រុង ធ្វើដំណើរទៅបុណ្យ ចេញវស្សា ស្លាប់អ្នកដំណើរ ១៧នាក់

បរទេស៖ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរចំនួន ១៧ នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្រោយហេតុការណ៍រថយន្តក្រុងបុកមួយគ្រឿង បុកជាមួយរថភ្លើង នៅខេត្ត Chachoengsao នៅព្រឹកថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អធិការនគរបាលស្រុករបស់ថៃ បាននិយាយថា ហេតុការណ៍បុកគ្នានេះ បានកើតឡើង នៅជាប់ស្ថានីយ៍រថភ្លើង Khlong Kwaeng Klan ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងបាងកក នៅពេលដែលអ្នកដំណើរ តាមរថយន្តក្រុង កំពុងធ្វើដំណើរទៅកាន់វត្ត ដើម្បីធ្វើពិធីបញ្ចប់បុណ្យចេញវស្សានៃព្រះពុទ្ធសាសនា។

លោកបានមានប្រសាសន៍ថា“ ចំនួនអ្នកស្លាប់ដែលយើងមាន មកដល់ពេលនេះមានចំនួន ១៧ នាក់ហើយ” ។ លោកបានបន្ថែមថាគ្រោះថ្នាក់នេះបានកើតឡើងនៅប្រហែលម៉ោង ៨ ព្រឹក។

អភិបាលខេត្ត Maitree Tritilanond បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះមានមនុស្សប្រហែល ២៩ នាក់បានរងរបួស៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top