បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសុក្របានធ្វើការ ប្រកាសជំរុញឱ្យមានទំនាក់ទំនងកាន់ តែជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ខណៈដែលលោកបានព្រមាន អំពីសកម្មភាពថ្មីៗ របស់ប្រទេសចិន ចំពេលមានភាពរង្គោះរង្គើនៃការទូត រវាងមហាអំណាចទាំងពីរលើលោក។
លោក Pompeo បាននិយាយ អំពីបញ្ហានេះ កាលពីដើមសប្តាហ៍នេះ នៅទីក្រុងតូក្យូ ជាមួយសមភាគី របស់លោកមកពីឥណ្ឌា ជប៉ុន និងអូស្ត្រាលីថា ពួកគេពិតជាត្រូវការសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តនិងជាដៃគូរបស់ពួកគេ នៅក្នុងការប្រយុទ្ធនេះ” ។
លោក Pompeo បានថ្លែងប្រាប់ វិទ្យុ Larry O’Connor ថា ឥឡូវនេះ ចិនបានចាប់ផ្តើមប្រមូលផ្តុំកម្លាំងដ៏ធំ ដើម្បីធ្វើការប្រឆាំងនឹងប្រទេសឥណ្ឌា នៅភាគខាងជើង។ លោកបានមានប្រសាសន៍ថាពិភពលោក បានភ្ញាក់ដឹងខ្លួន អំពីរឿងនេះហើយសហរដ្ឋអាមេរិកក្រោម ការដឹកនាំរបស់ប្រធានាធិបតី Trump ឥឡូវនេះបានបង្កើតសម្ព័ន្ធភាព មួយដែលនឹងរុញច្រានត្រឡប់មកវិញប្រឆាំង នឹងការគំរាមកំហែងរបស់ចិន៕
ប្រែសម្រួល៖ស៊ុនលី