ព័ត៌មានអន្តរជាតិ

Trump អនុម័ត ការកែប្រែកញ្ចប់ជំនួយ សម្រាប់កូវីដ១៩

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោកDonald Trump បានសម្រេចចិត្ត ក្នុងការកែប្រែកញ្ចប់ថវិកា ជំនួយសម្រាប់កូវីដ១៩ឡើងវិញហើយ នៅក្នងកិច្ចប្រជុំសភា នៃបក្សប្រជាធិបតេយ្យ ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារជាតិក្រុមប្រឹក្សា សេដ្ឋកិច្ចដោយក្នុងនោះ បានបញ្ជាក់ទៀតថាប្រធានាធិបតី ទើបតែបានជួបជា មួយប្រធានបុគ្គលិកផ្នែកបុគ្គលិក គឺលោក Mark Meadows និងលេខាធិការ នៃរតនាគារជាតិ លោក Steven Mnuchin ។

គួរឲ្យដឹងដែរថា កញ្ចប់ថវិកាជំនួយ ដែលបានស្នើសុំពីលើកមុន មានទំហំប្រមាណជា២,២ទ្រីលានដុល្លារប៉ុន្តែទំហំនេះ ទំនងជានឹងមិនអាចទទួល បានការគាំទ្រឡើយ ដែលជាមូលហេតុលោក Trump បានធ្វើការស្នើសុំកញ្ចប់ថវិកា ថ្មីដែលមានទំហំ១,៨ទ្រីលានដុល្លារ ជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top