ព័ត៌មានអន្តរជាតិ

មេដឹកនាំស្រីលង្កា អះអាងថា ជំនួយចិន គឺមានភាពស្ថិតស្ថេរ

បរទេស ៖ កាលពីថ្ងៃសុក្រប្រធានាធិបតីស្រីលង្កា បានធ្វើការប្រកាសស្នើឱ្យគណៈប្រតិភូចិន ដែលកំពុងបំពេញទស្សនកិច្ច និងដឹកនាំដោយអ្នកការទូតចិន ជាន់ខ្ពស់ម្នាក់
ដើម្បីឲ្យគាត់ធ្វើការបដិសេធ ការយល់ឃើញថា គម្រោងមេដែលគាំទ្រថវិកា ដោយប្រទេសចិនគឺជាអន្ទាក់បំណុល ដែលមានគោលបំណង ដើម្បីទទួលបានឥទ្ធិពល
នៅក្នុងកិច្ចការក្នុងតំបន់ប៉ុណ្ណោះ។

លោកប្រធានាធិបតី Gotabhaya Rajapaksa បានធ្វើសំណើស្នើសុំនេះទៅកាន់គណៈប្រតិភូចិនដែលដឹកនាំដោយលោក Yang Jiechi សមាជិកការិយាល័យនយោបាយ
បក្សកុម្មុយនិស្តនិងជាអតីតរដ្ឋមន្រ្តី ក្រសួងការបរទេសផងដែរ។

ប្រទេសចិនត្រូវបានគេមើលឃើញថា បានចាត់ទុកប្រទេសកោះមហាសមុទ្រឥណ្ឌាមួយនេះ គឺជាបណ្តាញតភ្ជាប់ដ៏សំខាន់មួយ នៅក្នុងគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនា សម្ព័ន្ធពិភពលោក
ថ្មីដែលមានឈ្មោះ Belt and Road ជាគម្រោងយក្សរបស់ខ្លួន និងបានផ្តល់ប្រាក់កម្ចីរាប់ពាន់ប៊ីលានដុល្លារ មកហើយទៅឲ្យស្រិលង្កាស្រីលង្កា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ
ដែលមានដូចជាផែសមុទ្រ អាកាសយានដ្ឋានទីក្រុងផែសមុទ្រ ផ្លូវការហាយវេយជាច្រើន និងស្ថានីយផលិតថាមពលជាច្រើនកន្លែង ៕

ប្រែសម្រួល៖ស៊ុនលី

To Top