ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរាត្រីកោណ ឬហៅ Delta បង្កផលប៉ះពាល់ ដល់រដ្ឋនៅអាមេរិកជិត កន្លះលាននាក់

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ពលរដ្ឋជិតកន្លះលាននាក់ នៅសហរដ្ឋអាមេរិក នៅរដ្ឋ Louisiana បានធ្វើឲ្យដាច់ចរន្តអគ្គិសនី កាលពីថ្ងៃសៅរ៍ ដោយសារព្យុះសង្ឃរា ត្រីកោណ ឬហៅថា Delta ដែលបង្កឲ្យមានគ្រោះបាក់ដី នៅតំបន់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃសុក្រ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តី ពីអាជ្ញាធរអគ្គិសនី និងក្រុមហ៊ុន DEMCO ដែលជាអ្នកផ្គត់ផ្គង់ ថាមពលធំជាងគេចំនួន០២នៅរដ្ឋ Louisiana ដែលបាននិយាយថា ផ្ទះជាង៤៥០.០០០ខ្នងរលត់ភ្លើង នៅទូទាំងរដ្ឋត្រូវបានរាយការណ៍ឲ្យដឹង ។

របាយការណ៍បានឲ្យដឹងថា Baton Rouge ដែលជារដ្ឋធានីរបស់រដ្ឋ Louisiana មានផ្ទះចំនួន៦៤.០០០ខ្នង បានរលត់ភ្លើង និងចំនួន៣៦.០០០ខ្នងជាអតិថិជន របស់ក្រុមហ៊ុន DEMCO ស្ថិតក្នុងភាពងងឹតសូន្យសុង ។

ព្យុះសង្ឃរា Delta បានបោកបក់ មកលើតំបន់ឆ្នេរសមុទ្រ ស្ថិតនៅភាគនីរតីនៃរដ្ឋ Louisiana កាលពីល្ងាចថ្ងៃសុក្រ ក្នុងកម្រិត២ ដែលមានល្បនខ្យល់បក់បោក ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top