ព័ត៌មានអន្តរជាតិ

ថៃ៖ បណ្ឌិត វិទ្យាសាស្រ្តនយោបាយ អំពាវនាវឱ្យសភា ចូលដោះស្រាយវិបត្តិនយោបាយ កំពុងកើតឡើង

បរទេស៖ និស្សិតសាកលវិទ្យាល័យ បានអំពាវនាវឱ្យសភាបោះជំហាន ចូលក្នុងវិបត្តិនយោបាយ ខណៈអតីតនាយករដ្ឋមន្រ្តី អំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បណ្ឌិត Chaiyan Chaiyaporn អ្នកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា សភាអាចដើរតួ ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ហើយវាត្រូវបានអនុញ្ញាត អោយធ្វើដូច្នេះក្រោមរដ្ឋធម្មនុញ្ញ។

លោកបានបន្តថា ការកោះប្រជុំសភាវិសាមញ្ញ ដើម្បីពិភាក្សាពីជម្លោះនយោបាយ អាចធ្វើបានយ៉ាងងាយស្រួល ប្រសិនបើរដ្ឋាភិបាល ចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ។ លោកបានចង្អុលបង្ហាញថា រដ្ឋបាលលោកថាក់ស៊ីន បានជ្រើសរើសរំលាយសភា ជំនួសឱ្យការកោះប្រជុំសភា ដើម្បីដោះស្រាយ ជម្លោះនយោបាយរបស់ខ្លួន។

លោកសាស្រ្តាចារ្យបណ្ឌិត Chaiyan បន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្ន បានជ្រើសរើសប្រកាសប្រទេស ក្នុងគ្រាមានអាសន្ន ដើម្បីដោះស្រាយ ជាមួយក្រុមអ្នកតវ៉ា ហើយបានព្រមានថា ប្រសិនបើវិធានការនេះ មិនបានស្តារសណ្តាប់ធ្នាប់ ឡើងវិញទេនោះ និងរំខានដល់ជីវភាព រស់នៅរបស់ប្រជាជន នោះវានឹងបង្កគ្រោះថ្នាក់ ដល់រដ្ឋាភិបាល៕ ប្រែសម្រួលៈ ណៃ តុលា

To Top