ព័ត៌មានអន្តរជាតិ

អាហ្ស៊ែបៃហ្សង់ និងអាមេនី យល់ស្របគ្នា ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់គ្នាថ្មី

បរទេស ៖ រដ្ឋាភិបាលរបស់ប្រទេសអាហ្ស៊ែបៃហ្សង់និងអាមេនី តាមសេចក្តីរាយការណ៍ បានយល់ស្របគ្នាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាថ្មីមួយ ដែលចាប់ផ្តើមពាក់កណ្ដាលយប់ថ្ងៃអាទិត្យ ក្រោយការប្រយុទ្ធរបស់យោធា និងការបំផ្ទុះគ្រាប់បែកលើជនស៊ីវិល ធ្វើឲ្យជម្លោះក្តៅកាន់តែខ្លាំង រវាងប្រទេសទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខអក្សរមួយ កាលពីថ្ងៃសៅរ៍ ដែលរាយការណ៍ដោយទីភ្នាក់ងារ សារព័ត៌មាន Anadolu មានមូលដ្ឋាននៅអាហ្ស៊ែបៃហ្សង់ ក្រសួងការអាហ្ស៊ែបៃហ្សង់ បាននិយាយថា សាធារណរដ្ឋអាហ្ស៊ែបៃហ្សង់ និងសាធារណរដ្ឋអាមេនី បានព្រមព្រៀងគ្នាចំពោះបទ ឈប់បាញ់គ្នាមនុស្សធម៌មួយ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ភាពតានតឹងក្នុងជម្លោះរវាងអាហ្ស៊ែបៃហ្សង់និងអាមេនី បានកើនឡើងខ្លំាងនៅថ្ងៃសៅរ៍នេះ ក្រោយគ្រាប់ផ្លោងបានកម្ទេចផ្ទះសម្បែង និងសម្លាប់ជនស៊ីវិលចំនួន១៣នាក់ នៅក្នុងទីក្រុង Ganja ស្ថិតតាមព្រំដែន៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top