បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានស្នើឱ្យមានយន្តការ សម្រាប់ការចែកចាយ
វ៉ាក់សាំងដែលស្រដៀងនឹង ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យ នាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីបានណែនាំថា ឥណ្ឌាគួរតែប្រើបទពិសោធន៍ នៃការប្រព្រឹត្តជោគជ័យនៃ ការបោះឆ្នោតនិងការគ្រប់គ្រង គ្រោះមហន្តរាយនៅក្នុងប្រទេស ។
ក្នុងនោះលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងការផ្តល់វ៉ាក់សាំង និងប្រព័ន្ធរដ្ឋបាលគួរតែមាន លក្ខណៈប្រហាក់ប្រហែលគ្នា៕
ប្រែសម្រួល៖ ស៊ុន លី