ព័ត៌មានអន្តរជាតិ

ក្រឹត្យប្រកាសអាសន្នរបស់ថៃ ហាក់គ្មានប្រសិទ្ធភាព ខណៈបាតុករប្រឆាំងរដ្ឋាភិបាល ប្រមូលផ្តុំកាន់តែច្រើន

បរទេស ៖ ក្រុមអ្នករៀបចំបាតុកម្ម បានប្រកាសវិមាន ជ័យជំនះ នៅទីក្រុងបាងកក ដែលជាកន្លែងធ្វើបាតុកម្មដ៏សំខាន់ នៅថ្ងៃអាទិត្យនេះក្នុងការបន្តបណ្តេញ រដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា និងនាំមកនូវសេរីភាព និងប្រជាធិបតេយ្យ ដល់ប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា រណសិរ្សបង្រួបបង្រួម Thammasat and Demonstration បាននិយាយនៅលើហ្វេសប៊ុកថា ការប្រមូលផ្តុំគ្នាគាំទ្រនឹងធ្វើឡើង នៅចំនុចប្រសព្វ Asoke និង ១៩ ទីតាំងនៅតាមខេត្តផ្សេងទៀត ។
ការប្រមូលផ្តុំគ្នានឹងចាប់ផ្តើមនៅពេលវេលាផ្សេងៗគ្នារវាងម៉ោង ៣ រសៀលនិង ៨ យប់។

មុននេះ ក្រុមអ្នករៀបចំបាតុកម្មប្រឆាំង រដ្ឋាភិបាលបាន ជំរុញឱ្យក្រុមបាតុករឈរ នៅគ្រប់ស្ថានីយ៍ BTS និង MRT ទីក្រុងបាងកកនៅម៉ោង ៣ រសៀល ខណៈដែលពួកគេបន្តជំរុញ ដើម្បីបណ្តេញ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ។

ចលនាយុវជនសេរីបានបង្ហោះសារ តាមហ្វេសប៊ុក អំពាវនាវដល់ក្រុមបាតុករប្រមូលផ្តុំ នៅស្ថានីយ៍រថភ្លើង Skytrain និងស្ថានីយផ្លូវក្រោមដី មុនពេលប្រកាសពីកន្លែង ដែលបាតុកម្មនឹងចាប់ផ្តើមដោយការប៉ុនប៉ង ដើម្បីឱ្យអាជ្ញាធរ ស្មានពីកន្លែងដែលបាតុកម្មជាក់ស្តែង នឹងកើតឡើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top