ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់កូរ៉េខាងត្បូង ចំពោះគម្រោងទិញ ឥន្ទនៈនុយក្លេអ៊ែរ សម្រាប់នាវាមុជទឹក

សេអ៊ូល ៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង នៅថ្ងៃអាទិត្យ បានស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងសេអ៊ូលបានចូលទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីទិញឥន្ធនៈនុយក្លេអ៊ែរ សម្រាប់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ។

គេហទំព័រ Meari ដែលជាគេហទំព័រឃោសនាមួយរបស់កូរ៉េខាងជើង បានហៅថាដំណើរទស្សនកិច្ចរបស់លោក Kim Hyun-chong ជាទីប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូង និងការពិភាក្សា ដែលបានចោទប្រកាន់ របស់លោកជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត ដែលបំផ្លាញសន្តិភាពនៅឧបទ្វីបកូរ៉េ បង្កើនភាពតានតឹង និងបង្កឱ្យមានការប្រកួតប្រជែងអាវុធ។

នៅដើមខែនេះកាសែតប្រចាំថ្ងៃ របស់កូរ៉េខាងត្បូងឈ្មោះ Donga Ilbo បានរាយការណ៍ថា លោក គីម បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន នៅពាក់កណ្តាលខែកញ្ញា ហើយបានបង្ហាញ ពីបំណងរបស់ក្រុងសេអ៊ូល ក្នុងការទិញឥន្ធនៈនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក ដើម្បីដំណើរការនាវាមុជទឹក នុយក្លេអ៊ែររបស់ខ្លួន៕
ដោយ ឈូកបូរ៉ា

To Top