ព័ត៌មានអន្តរជាតិ

តួកគីបាញ់តេស្ត សាកល្បងប្រព័ន្ធ ការពារដែន អាកាស S-400 ផលិតដោយរុស្ស៊ី

បរទេស ៖ ការបាញ់តេស្តសាកល្បង ប្រព័ន្ធការពារដែន អាកាសរុស្ស៊ី S-400 កាលពីថ្ងៃចុងសប្ដាហ៍របស់តួកគី តាមសេចក្តីរាយការណ៍ ហាក់បានល្មើសទៅនឹងកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិកនិងតួកគី ហើយប្រថុយនឹងការរងទណ្ឌកម្ម។

មន្ត្រីការពារជាតិសហរដ្ឋអាមេរិក បាននិយាយប្រាប់កាសែត New York Times និងស៊ីអិនអិនថា ប្រព័ន្ធ S-400 នោះ គឺត្រូវបានបាញ់តេស្តសាកល្បង នៅក្នុងខេត្ត Sinop ប្រទេសតួកគី លើសមុទ្រខ្មៅ ជាទីដែលតួកគី បានបញ្ជូនកូនដ្រូន Banshee ផលិតដោយអង់គ្លេស កាលពីដើមខែនេះ សម្រាប់ប្រើធ្វើជាគោលដៅ។

ចំណែកមន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បាននិយាយដុច្នេះថា “ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដឹងអំពីសេចក្តីរាយការណ៍ នៃការអាចមានការតេស្តសាកល្បង ប្រព័ន្ធការពារដែនអាកាស S-400 ធ្វើឡើងដោយតួកគីនោះ ហើយប្រសិន បើជាការពិតមែននោះ ក្រសួងនឹងការថ្កោលទោសយ៉ាង ខ្លាំងក្លាចំពោះការធ្វើតេស្តនោះ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top