ព័ត៌មានអន្តរជាតិ

លោក មូន ជេអ៊ីន ស្នើម៉ាឡេស៊ី ជួយគាំទ្រកូរ៉េខាងត្បូង ក្នុងការប្រកួតប្រជែងតំណែងប្រធាន WTO

សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin កាលពីថ្ងៃច័ន្ទ និងបានស្នើសុំ ឱ្យប្រទេសអាស៊ីអាគ្នេយ៍គាំទ្រ ការដេញថ្លៃរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Yoo Myung-hee ដើម្បីក្លាយជាអគ្គនាយក នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

លោក Moon បានចង្អុលបង្ហាញថា លោក Yoo គឺជាឥស្សរជនឈានមុខគេ នៅក្នុងវិស័យពាណិជ្ជកម្ម ដែលមានចក្ខុវិស័យ និងសមត្ថភាព ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរី និងស្តារការជឿទុកចិត្ត លើវាតាមរយៈការធ្វើកំណែទម្រង់ របស់អង្គការពាណិជ្ជកម្មពិភពលោក។

ប្រធានាធិបតីត្រូវបានគេដកស្រង់សម្តីថា វាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជ្រើសរើសបេក្ខជនបែបនេះ នៅពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងបញ្ហាធំ ៗ ៕ដោយ៖ ឈូក បូរ៉ា

To Top