ព័ត៌មានអន្តរជាតិ

សភាប្រទេសថៃ នឹងបើកកិច្ចប្រជុំ រយៈពេល ពីរថ្ងៃចាប់ពីថ្ងៃទី ២៦ ខែតុលា ដើម្បីដោះស្រាយវិបត្តិ ដែលកំពុងអូសបន្លាយ

បរទេស៖ គណៈរដ្ឋមន្រ្តីបានគាំទ្រសំណើរបស់សមាជិកសភាដើម្បីកោះប្រជុំសភាពិសេស ដើម្បីពិភាក្សាអំពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលបានធ្វើឡើងនៅរដ្ឋធានីរបស់ប្រទេសនេះ និងទីក្រុងធំ ៗ ផ្សេងទៀតកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Bangkok  Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Nakasai រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្រ្តីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅទីក្រុងបាងកក នៅថ្ងៃអង្គារថា សភានឹងបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៦ ខែតុលា។ សំណើនេះត្រូវការការយល់ព្រមពីព្រះមហាក្សត្រ។

ក្រុមអ្នកតាក់តែងច្បាប់កាលពីថ្ងៃច័ន្ទបានស្វែងរកការប្រជុំសភាដំបូងដើម្បីពិភាក្សាអំពីវិធីបញ្ចប់ចលនាបាតុកម្ម ដែលអំពាវនាវឱ្យបណ្តេញរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ការសរសេររដ្ឋធម្មនុញ្ញឡើងវិញ និងការកែទម្រង់របបរាជានិយម។ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកករយៈពេល ៦ ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃច័ន្ទដោយប្រឆាំងនឹងការហាមឃាត់មិនអោយមានការប្រមូលផ្តុំនិងការគំរាមកំហែងនៃការបង្ក្រាបរបស់ប៉ូលីស៕ប្រែសម្រួលៈ ណៃ តុលា

To Top