ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន សន្យាជួយឥណ្ឌនេស៊ី ដោយផ្ដល់ជំនួយហិរញ្ញវត្ថុ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានសន្យាផ្តល់ប្រាក់កម្ចី ដែលមានការប្រាក់ទាបចំនួន ៥០ ពាន់លានយ៉េន (៤៧៣ លានដុល្លារ) ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីជួយទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពីការរាតត្បាតមេរោគនេះក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីនៃ ប្រទេសអាស៊ីអាគ្នេយ៍លោក ចូកូ វីដូដូ។

នៅក្នុងកិច្ចប្រជុំកំពូលនៅវិមានប្រធានាធិបតី ភាគខាងត្បូងនៃរដ្ឋធានីហ្សាកាតា មេដឹកនាំក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងចាប់ផ្តើមពិភាក្សាអំពីការបន្តការ ធ្វើដំណើរអាជីវកម្មរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Suga ចាប់តាំងពីបានចូលកាន់តំណែងនៅពាក់កណ្តាលខែកញ្ញា កំពុងសម្លឹងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។

លោក Suga បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំជាមួយចូកូថា“ យើងនឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយឥណ្ឌូណេស៊ី ដែលជារដ្ឋសមុទ្រនៅឥណ្ឌូ – ប៉ាស៊ីហ្វិក និងជាដៃគូយុទ្ធសាស្ត្ររួមទាំងក្នុងការកម្ចាត់មេរោគឆ្លងរួមគ្នាផងដែរ”៕ ដោយ ឈូក បូរ៉ា

To Top