ព័ត៌មានអន្តរជាតិ

រថយន្តលោក គីម ជុងអ៊ុន ក្រឡាប់ធ្លាក់ចូលប្រឡាយ

បរទេស៖រថយន្តដ៏ប្រណីតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានក្រឡាប់ធ្លាក់ចូលប្រឡាយ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចភូមិដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ ហើយការថ្លែងដែលលោកធ្វើឡើង នៅក្រោយហេតុការណ៍នោះ នឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍។

កាសែតបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បាននិយាយក្នុងអត្ថបទពីរទំព័ររបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃចន្ទថា រថយន្តដ៏ប្រណីត SUV របស់មេដឹកនាំកូរ៉េខាងជើង ដែលគេជឿថា ជារថយន្តម៉ាក Lexus LX 570 នោះ បានធ្លាក់ចូលទៅក្នុងប្រឡាយដ៏ជ្រៅមួយ នៅពេលលោកធ្វើទស្សនកិច្ចភូមិមួយ នៅឃុំ Taechongri ក្នុងខេត្ត North Hwanghae កាលពីខែសីហា។

កាសែតដដែលនេះបាននិយាយបន្តទៀតថា ប្រជាកសិករនិងកងទ័ពនៅទីនោះ បានជួយគ្នារុញរថយន្តលោក គីម ជុងអ៊ុន ចេញពីប្រឡាយ ហើយលោកបានថ្លែងអំណរគុណចំពោះអ្នករាល់គ្នា និងបាននិយាយថា “លើសពីការមកទីនេះដើម្បីជួយប្រជាជននោះ ព្រោះតែរថយន្តខ្ញុំបានធ្លាក់ចូលភក់ វាគឺខ្ញុំទេ ដែលជំពាក់គុណប្រជាជននោះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top