ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ កំណត់ដកស្ថានភាព អាសន្នជាការផ្តល់សម្បទាន ដល់ក្រុមអ្នកតវ៉ា

បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានលើកឡើងថាលោកបានត្រៀមដកស្ថានភាពអាសន្ន ដែលបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយនិស្សិតថាជាការបង្ហាញពីជំនឿល្អហើយមិនមានអំពើហឹង្សាទៀតនោះទេ។

ប៉ុន្តែតំណាងក្រុមអ្នកតវ៉ាប្រមាណ ១០.០០០ នាក់ដែលធ្វើបាតុកម្មនៅពេលល្ងាចបានផ្តល់ឱ្យលោកប្រាយុទ្ធរយៈពេល ៣ ថ្ងៃដើម្បីលាលែងពីតំណែងបើមិនដូច្នេះទេពួកគេ នឹងត្រឡប់មកតាមដងផ្លូវវិញ បន្ទាប់មកពួកគេក៏បានបែកខ្ញែកគ្នាវិញ។

ថ្លែងនៅដើមសុន្ទរកថាទូទាំងប្រទេស តាមទូរទស្សន៍ដែលបានចាក់ផ្សាយលោកប្រាយុទ្ធ បានជំរុញឱ្យក្រុមបាតុករស្វែង រកដំណោះស្រាយចំពោះបណ្តឹងតវ៉ា របស់ពួកគេតាមរយៈបណ្តាញសភា និងការអត់ធ្មត់ ។

នៅក្នុងនោះដែរលោកបានលើកឡើងថា ការដកស្ថានភាពអាសន្ន ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា គឺជាអាទិភាពសម្រាប់លោក ដើម្បីស្តារភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់ឡើងវិញ៕

ដោយ ឈូក បូរ៉ា

To Top