ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កោះអញ្ជើញប្រេសិតស្វីស ជុំវិញការអះអាង ពាក់ព័ន្ធការបោះឆ្នោតអាមេរិក

បរទេស៖ ប្រទេសអ៊ីរ៉អ់ នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញប្រេសិតស្វីស ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថា ជាការអះអាងគ្មានមូលដ្ឋាន របស់អាមេរិកដែលថា ទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ បានព្យាយាមជ្រៀតជ្រែក ក្នុងដំណើរបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយប្រាប់ទូរទស្សន៍រដ្ឋដូច្នេះថា “ការច្រានចោលយ៉ាងខ្លាំងក្លារបស់អ៊ីរ៉ង់ ចំពោះការអះអាងច្រំដែល គ្មានមូលដ្ឋាននិងខុសពីការពិត របស់មន្ត្រីអាមេរិកនោះ គឺត្រូវបានបង្ហាញ ប្រាប់ដល់ឯកអគ្គរដ្ឋទូតស្វីស ដូចដែលយើងធ្លាប់បាននិយាយពីមុន គឺវាគ្មានអ្វីខុសប្លែងទេ សម្រាប់ប្រទេសអ៊ីរ៉ង់ថា អ្នកណាជាអ្នកឈ្នះ ការបោះឆ្នោតអាមេរិកនោះ។

គួរបញ្ជាក់ថា ប្រទេសស្វីស នាពេលបច្ចុប្បន្ននេះ ដើរតួនាទីជាអ្នកតំណាង ឲ្យចំណាប់អារម្មណ៍ របស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ ព្រោះតែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ មិនមានចំណង ទាក់ទងការទូតនឹងគ្នានោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top