ព័ត៌មានអន្តរជាតិ

អង់គ្លេស និងសហភាពអ៊ឺរ៉ុប បន្តកិច្ចពិភាក្សាពាណិជ្ជកម្ម គ្នាឡើងវិញ នៅសប្តាហ៍នេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ចក្រភពអង់គ្លេសបានធ្វើការប្រកាស
ថាខ្លួននឹងបើកដំណើរ កិច្ចប្រជុំឡើងវិញអំពីអនាគត នៃទំនាក់ទំនងជាមួយនឹងសហភាពអ៊ឺរ៉ុប នៅក្នុងសប្តាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់អង់គ្លេសបានសរសេរថា ពួកយើងនឹងស្វាគមន៍ដំណើរ មកដល់នៃគណប្រតិភូតំណាងឲ្យសហភាពអ៊ឺរ៉ុប ហៅកាត់ថា EU នៅទីក្រុងឡងសប្តាហ៍នេះ ដើម្បីអាចពិភាក្សាគ្នាសាជាថ្មី ពីគោលការណ៍ថ្មីនៃទំនាក់ទំនង
រវាងភាគីទាំងពីរ។

គួរឲ្យដឹងដែរថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុប គឺលោក Ursula von der Leyenបានចូលរួមនៅក្នុងកិច្ចប្រជុំ តាមវីដេអូមួយ កាលពីដើមខែតុលា ដោយព្យាយាមឱ្យមានការជជែកពាណិជ្ជកម្មគ្នាឡើងវិញ ក្នងពេលដែលប្រទេសមួយ
ចំនួនដូចជាអង់គ្លេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក នៅតែកំពុងបន្តប្រយុទ្ធប្រឆាំង នឹងពេលវេលា ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩នោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top