ព័ត៌មានអន្តរជាតិ

ទូតអាមេរិកព្រមានថា នឹងមានសកម្មភាព ភេវរកម្មនៅទីក្រុងអ៊ីស្តង់ប៊ូល

បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្របានឲ្យដឹងថា អគ្គស្ថានទូតអាមេរិកប្រចាំ នៅក្នុងប្រទេស តួកគី បានចេញសេចក្តីព្រមាន មួយទៅកាន់ពលរដ្ឋរបស់ខ្លួនទាំងអស់ ដែលមានវត្តមានក្នុងប្រទេសនេះថា នឹងអាចកើត មានសកម្មភាពវាយប្រហារដោយភេវរកម្ម នៅក្នងទីក្រុងអ៊ីស្តង់ប៊ូលផង និងកន្លែងផ្សេងទៀតផង។

យោងតាមការប្រកាសនេះ បានបញ្ជាក់ថា ស្ថានទូតអាមេរិក បានទទួលរបាយការណ៍ ដ៏គួរឲ្យជឿជាក់ ដែលបង្ហាញថា ការវាយប្រហារដោយភេវរកម្ម និងការចាប់ពង្រត់ជាដើម នឹងអាចកើតឡើង ទៅលើពលរដ្ឋរបស់អាមេរិកទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសតួកគី។

លើសពីនេះសេចក្តីប្រកាស ព្រមាននោះផងដែរ ក៏បានបញ្ជាក់ដែរថា ពលរដ្ឋអាមេរិកទាំងឡាយ គួរតែព្យាយាមស្ថិតនៅឲ្យ
ឆ្ងាយចេញពីទីសាធារណៈ និងគួរតែរកទីកន្លែងណា ដែលមានការប្រមូលផ្តុំដោយពលរដ្ឋ អាមេរិកឬបរទេសហើយនៅទីតាំង
ដែលធំទូលាយ ដូចជាអគារឬផ្សារទំនើបជាដើម ៕

ប្រែសម្រួល៖ស៊ុនលី

To Top