ព័ត៌មានអន្តរជាតិ

វៀតណាម ត្រូវបានគេរាយការណ៍ថា មិនទាន់មានករណីថ្មី នៃជំងឺកូវីដ១៩នោះទេ

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍មកថា មិនទាន់មានករណីថ្មីនៃជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃសុក្រនេះ ជាមួយគ្នានេះដែរ សរុបនៃអ្នកឆ្លងជំងឺនៅថេរ គឺចំនួន១.១៤៨នាក់ និងមានអ្នកស្លាប់ចំនួន៣៥នាក់ ។

ក្រសួងបានប្រកាសថា អ្នកជំងឺចំនួន១.០៤៩នាក់ នៅក្នុងប្រទេស បានជាសះស្បើយទាំងអស់គិតត្រឹមថ្ងៃសុក្រនេះ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ពលរដ្ឋជិត១៣.៧០០នាក់ កំពុងស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងបានត្រួតពិនិត្យនៅក្នុងប្រទេស ។

គិតទៅរយៈពេល៥១ថ្ងៃ ជាប់គ្នាមកនេះ វៀតណាម មិនទាន់មានឆ្លងករណីថ្មីណាមួយនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍នោះទេ ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top