ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធមិនបានជ្រៀតជ្រែក ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក

តេអេរ៉ង់៖ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ ទាក់ទងនឹងការជ្រៀតជ្រែក របស់ប្រទេសរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ របស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ របស់ស្ថាប័ននីតិប្បញ្ញត្តិ ខ្ពស់បំផុតរបស់អ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ថា“ ប្រទេសអ៊ីរ៉ង់ បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀតឡើយ។

ដូចគ្នានេះដែរ ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក គឺជាបញ្ហាក្នុងស្រុក របស់ជនជាតិអាមេរិក ដែលអ៊ីរ៉ង់មិនមានបំណង ឬមិនចាំបាច់ជ្រៀតជ្រែកឡើយ។

ការលើកឡើងរបស់មន្រ្តីអ៊ីរ៉ង់រូបនេះ គឺជាប្រតិកម្មតប ទៅនឹងការអត្ថាធិប្បាយថ្មីៗ របស់ប្រធាន ស៊ើបការណ៍សម្ងាត់ជាតិអាមេរិក John Ratcliffe ដែលបានចោទប្រកាន់ថា អ៊ីរ៉ង់ និងរុស្ស៊ី បានទទួលព័ត៌មានចុះឈ្មោះអ្នកបោះឆ្នោត ក្នុងគោលបំណងបំផ្លាញទំនុកចិត្ត លើការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា

To Top