ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក ៖ កិច្ចព្រមព្រៀង យោធាអាមេរិក-ឥណ្ឌាថ្មី មានបំណងប្រកួត ប្រជែងនឹងចិន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា កិច្ចព្រមព្រៀងមួយ រវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ស្នើឲ្យមានសហប្រតិបត្តិការយោធា ហើយនិងជាការត្រួតពិនិត្យមួយ លើភាពគឃ្លើនរបស់ចិន ។

លោក Mark Esper និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានជួបជាមួយសមភាគីឥណ្ឌា គឺរដ្ឋមន្ត្រីការបរទេស លោក Dr. S. Jaishankar និងរដ្ឋមន្ត្រីការពារជាតិ លោក Rajnath Singh នៅក្នុងទីក្រុងញូដេលី ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀង ផ្លាស់ប្តូរនិងសហប្រតិបត្តិការមូលដ្ឋាន។

កិច្ចព្រមព្រៀងយោធាថ្មីនេះ តាមសេចក្តីរាយការណ៍ នឹងផ្តល់ឲ្យប្រទេសឥណ្ឌា ដែលកំពុងមានជម្លោះព្រំដែនជាមួយប្រទេសចិន នោះ នូវការចូលទៅប្រើប្រាស់ផែនទី និងរូបភាពផ្កាយរណប របស់អាមេរិក ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវកម្រិតវាយប្រហារចំគោលដៅ របស់អាវុធ កូនដ្រូននិងមីស៊ីលរបស់ឥណ្ឌា៕
ប្រែសម្រួល៖ប៉ាង កុង

To Top