ព័ត៌មានអន្តរជាតិ

អាមេរិក កាត់អត្ថប្រយោជន៍ពន្ធមួយចំនួន ពីប្រទេសថៃ នៅក្នុងជម្លោះសាច់ជ្រូក

បរទេស៖ អ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងលុបបំបាត់អត្ថប្រយោជន៍ពន្ធមួយចំនួន សម្រាប់ប្រទេសថៃ ដោយនិយាយថា ប្រទេសនេះបានខកខានមិនអនុញ្ញាត ឱ្យនាំចូលសាច់ជ្រូក ពីអ្នកផលិតអាមេរិក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាត់បន្ថយការចូលទំនិញ ដោយមិនគិតពន្ធសម្រាប់ទំនិញ ដែលមានតម្លៃ ៨១៧ លានដុល្លារអាមេរិក ដែលចាប់ផ្តើមនៅថ្ងៃទី ៣០ ខែធ្នូដោយសារកង្វះការរីកចម្រើន ដែលផ្តល់ឱ្យសហរដ្ឋអាមេរិក នូវលទ្ធភាពទទួលបានទីផ្សារ ប្រកបដោយសមធម៌ និងសមហេតុផល ចំពោះផលិតផលសាច់ជ្រូក ទោះបីជាមានការពិភាក្សា អស់រយៈពេល ១២ ឆ្នាំក៏ដោយ។

អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បាននិយាយថា ការសម្រេចចិត្តនេះ “បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដើម្បីពង្រឹងការត្រួតពិនិត្យ និងការអនុវត្តកម្មវិធី ចំណូលចិត្តពាណិជ្ជកម្ម របស់យើងឱ្យរឹងមាំ” ។

សេចក្តីថ្លែងការណ៍ បាននិយាយថា ចំនួនទឹកប្រាក់នេះ តំណាងឱ្យប្រហែលមួយភាគប្រាំមួយ នៃអត្ថប្រយោជន៍របស់ប្រទេសថៃ ក្រោមកម្មវិធីមួយ ដែលមានឈ្មោះថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ។ ផលិតផលដែលរងផលប៉ះពាល់រួមមាន ផ្លែស្វាយ ម្នាស់ឧបករណ៍ធ្វើពីដែក បំពង់ដែក និងត្បូងមានតំលៃ។

ក្រុមប្រឹក្សាអ្នកផលិតសាច់ជ្រូកជាតិ (NPPC) បានដាក់ញត្តិនៅឆ្នាំ ២០១៨ ស្នើឱ្យមន្រ្តីអាមេរិកចាត់វិធានការ ប្រឆាំងនឹងប្រទេសថៃ៕ ប្រែសម្រួលៈ ណៃ តុលា

To Top