ព័ត៌មានអន្តរជាតិ

Pfizer ត្រៀមវ៉ាក់សាំង៦.៤លានដុង រួចជាស្រេចក្នុងស្តុក ត្រៀមចែកចាយ នៅអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយំ របស់កាសែតបរទេស នៅថ្ងៃនេះបានសរសេរថាវ៉ាក់សាង របស់ក្រុមហ៊ុន Pfizer Inc ប្រមាណជា៦លានដុង នឹងត្រូវធ្វើការចែកចាយទៅកាន់ពលរដ្ឋអាមេរិក ក្នុងពេលត្រឹមតែ២៤ម៉ោង ប៉ុណ្ណោះបើអជ្ញាធរអាមេរិក នឹងអនុញ្ញាតិភ្លាម។

វ៉ាស៊ិនតោនប៉ុស្ត៍បានសរសេរថា Pfizer នឹងកំពុងតែរងចាំការសម្រេចចិត្តចុងក្រោយ ពីសំណាក់ភ្នាក់ងារត្រួតពិនិត្យចំណីអាហារនិងថ្នាំ របស់អាមេរិកឬហៅកាត់ថា  FDA ។វ៉ាក់សាំងប្រមាណជា៦,៤លានដូសត្រូវបានត្រៀមរួចជាស្រេច ហើយនៅក្នុងស្តុកហើយនឹងចែកចាយ ភ្លាមទៅកាន់
ក្រុមការងារជួរមុខ របស់ក្រសួងសុខាភិបាលប៉ុណ្ណោះក្នុង ដំណាក់កាលនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះក្រុមំ អ្នកធ្វើការឲ្យវិស័យសុខាភិបាល ជួរមុននៅទូទាងប្រទេសអាមេរិកមានចំនួនកើនឡើងទៅដល់២០លាន នាក់មកហើយ។ ដូចនេះចំនួនវ៉ាក់សាំងនឹងអាចផ្តល់ជូនមនុស្សប្រមាណជាង២៦ភាគរយប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top