Covid-19

អភិបាលរដ្ឋ Colorado របស់សហរដ្ឋអាមេរិក រកឃើញលទ្ធផលវិជ្ជមាននៃវីរុសកូរ៉ូណា

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Jared Polis អភិបាលរដ្ឋ Colorado បានប្រកាសថា គាត់ និងដៃគូរបស់គាត់ គឺ Marlon Reis ទាំងពីរនាក់បានរកឃើញ លទ្ធផលតេស្តវិជ្ជមាន នៃជំងឺកូវីដ១៩ ដែលជាអភិបាលរដ្ឋទី៥ហើយ នៅសហរដ្ឋអាមេរិក ដែលបានឆ្លងជំងឺបង្កឲ្យគ្រោះថ្នាក់ស្លាប់មួយនេះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយការិយាល័យ របស់លោកអភិបាល បានឲ្យដឹងកាលពីយប់ថ្ងៃសៅរ៍ថា ពួកគេមានរោគសញ្ញាជំងឺ ហើយអភិបាលរដ្ឋ នឹងធ្វើការយូរម៉ោងសម្រាប់ពេលនេះ ។ លោក Polis ត្រូវបានធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃពុធ បន្ទាប់ពីបានស្នើឡើង សម្រាប់អ្នកដែលបានធ្វើតេស្តរកឃើញថា មានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ប៉ុន្តែ ការធ្វើតេស្តនៅពេលនោះ មានលទ្ធផលអវិជ្ជមាន ។

ទិន្នន័យចុងក្រោយ បានបង្ហាញដោយក្រសួង សុខភាពសាធារណៈ និងបរិស្ថាន នៅរដ្ឋ Colorado បានបង្ហាញឲ្យដឹងថា មានអ្នកឆ្លងជំងឺចំនួន២២៥.២៨៣នាក់ ហើយមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ចំនួន២.៩៨៣នាក់ នៅរដ្ឋនេះ ហើយមានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤.១៧៩នាក់ ដែលបានឆ្លងកាលពីថ្ងៃមុន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top