ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ស្វែងរកការប្រមូលជំនួយ សម្រាប់ប្រទេសក្រីក្រ នៅពេលមានជំងឺរាតត្បាត

យូអិន៖ មហាសន្និបាតអង្គការ សហប្រជាជាតិ បានបើកសម័យប្រជុំពិសេសមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយអគ្គលេខាធិការលោក Antonio Guterres បានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជួយប្រទេសក្រីក្រ និងហិរញ្ញវត្ថុតាមរយៈមធ្យោបាយផ្សេងទៀត។

លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថា បើកសម្រាប់សម័យប្រជុំ ដែលបានធ្វើឡើងជាទម្រង់និម្មិតថា “នៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោក យើងត្រូវតែឆ្លើយតបនឹងការរំពឹងទុក របស់អ្នកដែលយើងបម្រើដោយសាមគ្គីភាព និងសម្របសម្រួល សកម្មភាពពហុភាគីសកល” ។

ទន្ទឹមនឹងការស្វាគមន៍ការរីកចម្រើនថ្មីៗ ចំពោះវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩ ប្រមុខយូអិន បានព្រមានពីសុទិដ្ឋិនិយមជ្រុលថា “វ៉ាក់សាំងមិនអាចលុបបំបាត់ការខូចខាត ដែលនឹងអូសបន្លាយរាប់ឆ្នាំ សូម្បីតែរាប់ទសវត្សទៀត។ ភាពក្រីក្រខ្លាំងកំពុងកើនឡើង ការគំរាមកំហែងនៃភាពអត់ឃ្លាន” ៕

ដោយ ឈូក បូរ៉ា

To Top