ព័ត៌មានអន្តរជាតិ

ប៊ូអ៊ីង ជួលពីឡុតយន្តហោះ Boeing 737 ពីមុនទាំងអស់មកវិញ

បរទេស៖ ក្រុមហ៊ុនយក្សផលិតយន្តហោះ Boeing ត្រូវបានទូរទស្សន៍ BBC នៅថ្ងៃនេះចេញផ្សាយថា បានប្រកាសជួលយកពីឡុតរបស់ខ្លួនទាំង១៦០នាក់ ដែលធ្លាប់ធ្វើការជាមួយគ្នាមកធ្វើការវិញ ជាពិសេសគឺការដំណើរការឡើងវិញ នូវយន្តហោះប្រភេទ 737 Max របស់ខ្លួន។

ទោះបីជាយ៉ាងណាមុនការត្រឡប់វិញ ពួកគេនឹងទទួលបាននូវការណែនាំថ្មី និងបំពេញការធ្វើតេស្តមួយចំនួន ក្នុងរយៈពេល៣៥ថ្ងៃ ជាមុនសិន។ រំលឹកដែរថា យន្តហោះប្រភេទនេះ ត្រូវបានក្រុមហ៊ុនប្រកាស ផ្អាកដំណើរការ តាំងតែពីខែមីនាឆ្នាំ២០១៩ ក្រោយពេលដែលហេតុការណ៍ ធ្លាក់យន្តហោះប្រភេទនេះដល់ទៅ២ដង និងបានសម្លាប់មនុស្ស សរុប៣៤៦នាក់។

គួរឲ្យដឹងដែរថា ពីឡុតទាំងនោះ នឹងត្រូវទទួលបានប្រាក់កម្រៃ ដូចទៅនឹងប្រាក់កម្រៃ កាលពីមុនរបស់ខ្លួនដដែល គឺប្រមាណជា២០ម៉ឺនក្នុងមួយឆ្នាំ និងអាចធ្វើឲ្យក្រុមហ៊ុនចំណាយប្រាក់ ប្រមាណជា៣២លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top