ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងបង្កើនការគាំទ្រ តំបន់ ភាគខាងកើត ដែលពួកឧទ្ទាមអ៊ុយក្រែន កាន់កាប់

បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី នឹងបង្កើនការគាំទ្ររបស់ខ្លួន ចំពោះតំបន់ Donbass ដែលពួកឧទ្ទាមកាន់កាប់នៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ហើយជាទីមានជម្លោះផ្ទុះឡើង នៅក្នុងឆ្នាំ២០១៤ រវាងពួកឧទ្ទាមគាំទ្រទីក្រុងមូស្គូនិងកងកម្លាំងរដ្ឋាភិបាល។

លោក ពូទីន បាននិយាយប្រាប់សន្និសីទកាសែតប្រចាំឆ្នាំរបស់លោកថា ប្រទេសរុស្ស៊ី នឹងជួយដល់តំបន់នោះ ក្នុងការធ្វើទំនើបកម្មរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់វា និងជួយវាសម្រេចតម្រូវការសង្គមរបស់ប្រជាជនក្នុងតំបន់ ដែលលោកនិយាយថា បានប្រឈមមុខនឹងភាពលំបាក។

គួរបញ្ជាក់ថា តំបន់ Donbass តាមសេចក្តីរាយការណ៍ គឺជាតំបន់ប្រវតិ្តសាស្ត្រ វប្បធម៌និងសេដ្ឋកិច្ច នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងភាគនិរតីនៃប្រទេសរុស្ស៊ី ហើយព្រំប្រទល់របស់វា មិនធ្លាប់ត្រូវបានកំណត់ជាផ្លូវការនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top