Covid-19

កូរ៉េខាងត្បូង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២១

សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងអាច ចាប់ផ្តើមចាក់វ៉ាក់សាំងការពារ មេរោគឆ្លងដល់ប្រជាជន របស់ខ្លួននៅក្នុងត្រីមាសទី១ ឆ្នាំក្រោយ ដោយឈរលើមូលដ្ឋានមានកំណត់។

លោកបានឲ្យដឹងនៅក្នុង បទសម្ភាសន៍ជាមួយទូរទស្សន៍ KBS ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលថា “ដំណើរការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមនៅដើមខែកុម្ភៈ ឬមីនានៅពេលចុងក្រោយ” ។

លោកបានបន្ថែមថា វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន AstraZeneca អាចប្រើបានតែនៅឆមាសទីមួយនៃឆ្នាំ២០២១ ក្រោមកិច្ចសន្យាបច្ចុប្បន្ន ប៉ុណ្ណោះដែលមិនមែនជាថ្នាំបង្ការ ដែលផលិតដោយក្រុមហ៊ុន ផលិតថ្នាំបរទេសដទៃទៀតដូចជា Pfizer, Moderna និង Janssen នោះទេ។

សុន្ទរកថារបស់លោកបាន កើតឡើងចំពេលមានក្តីបារម្ភ កាន់តែខ្លាំងឡើងដែលថា ប្រទេសកូរ៉េខាងត្បូង កំពុងដើរយឺតជាងប្រទេសដទៃទៀត ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគ។ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានប្រកាសថា ខ្លួនទទួលបានការចាក់វ៉ាក់សាំង ដែលបង្កើតដោយក្រុមហ៊ុនឱសថចំនួន ៤៕

ដោយ ឈូក បូរ៉ា

To Top