ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធន់តូចមួយគ្រឿង នៅរដ្ឋ Michigan សហរដ្ឋអាមេរិក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាយន្តហោះខ្នាតតូចមួយគ្រឿងបានជួបហេតុការណ៍ធ្លាក់ទៅចំផ្ទះមួយខ្នង និងបានបង្កទៅជាអគ្គិសភ័យផងនោះ ត្រង់ទីក្រុង Lyon Townshipនៃរដ្ឋ Michigan។

ប្រភពដដែលបានសរសេរទៀតដែរថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៤ម៉ោងក្នុងស្រុកហើយក្រុមពន្លត់អគ្គិសភ័យបានធ្វើដំណើរមកដល់ភ្លាមៗ ផងដែរដើម្បីអាចទប់ស្កាត់ការរីករាល ដាលនៃការឆាបឆេះនៅក្នុងតំបន់។

មកដល់ពេលនេះនៅមិនទាន់ មានព័ត៌មានលំអិតអំពីការធ្លាក់នេះ បន្ថែមនោះទេដោយបានត្រឹមដឹងថាគេអាចប្រទះឃើញពីឡុតនៅកន្លែងកើតហេតុហើយ ប៉ុន្តែចំនួនអ្នកធ្វើដំណើរឬប្រភេទយន្តហោះ គឺមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top