ព័ត៌មានអន្តរជាតិ

ទូកដឹកអ្នកដំណើរ ២០នាក់ មួយគ្រឿងបាត់ខ្លួន នៅក្បែរឆ្នេរហ្វ្លរីដា

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាបេសកកម្មមួយរបស់ក្រុមអ្នកឃ្លាំមើលឆ្នេរសមុទ្ររបស់ អាមេរិកបានចាប់ផ្តើមដំណើរការក្រោយទទួលបានព័ត៌មាន អំពីការបាត់ខ្លួននៃទូកដឹកអ្នកដំណើរប្រមាណជា២០នាក់មួយគ្រឿងនៅចន្លោះ ពីឆ្នេរសមុទ្រ
នៃកោះបាហាម៉ាសនិងឆ្នេរសមុទ្រ នៃរដ្ឋហ្វ្លរីដា។

ប្រភពដដែលបានបញ្ជាក់ដែរថាទូកដែលមាន ផ្ទុកអ្នកដំណើរ២០នាក់ បានធ្វើដំណើរចេញពីកោះបាហាម៉ាសឆ្ពោះទៅកាន់ឆ្នេរសមុទ្រ នៃរដ្ឋហ្វ្លរីដា កាលពីថ្ងៃចន្ទនិងគួរតែធ្វើដំណើរ ទៅដល់គោលដៅ នៅថ្ងៃអង្គារ។ ការតាមស្វែងរកបានធ្វើឡើងអស់រយៈពេល៨៤ម៉ោង នៅក្នុងចន្លោះផ្ទៃដល់ទៅ៤៤ ០៣០គីឡូម៉ែត្រការ៉េ។

អជ្ញាធរបានជូនដំណឹងទៅដល់បងប្អូន និងក្រុមគ្រួសាររួចរាល់ហើយខណៈដែល ការតាមស្វែងរកហាក់ដូចជាមិនមានលទ្ធផល លើសពីនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top