ព័ត៌មានអន្តរជាតិ

ប្រេសិតយូអិន មានគម្រោងធ្វើដំណើរ ទៅយេម៉ែន និងអារ៉ាប៊ីសាអូឌីត

បរទេស៖ ប្រេសិត ពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការយេម៉ែន លោក Martin Griffiths នឹងធ្វើដំណើរទស្សនកិច្ច ទៅប្រទេសយេម៉ែន និងប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងពេលពីរបីថ្ងៃ ខាងមុខនេះ ដើម្បីជួបជាមួយ ប្រធានាធិបតីយេម៉ែន និងមន្ត្រីជាន់ខ្ពស់ អារ៉ាប៊ីសាអូឌីត ក្រោយមានការវាយប្រហារមួយ ទៅលើអាកាសយានដ្ឋាន Aden កាលពីសប្ដាហ៍មុន ។

ការវាយប្រហារ ទៅលើទីក្រុង Aden ដែលជាទីក្រុងកំពង់ផែមួយ ស្ថិតនៅភាគខាងត្បូង ប្រទេស កាលពីថ្ងៃទី៣០ ខែធ្នូនោះ បានសម្លាប់មនុស្សយ៉ាងតិចបំផុត អស់ចំនួន២២នាក់ ក្នុងខណៈពេលដែលមន្ត្រី ក្នុងជួររដ្ឋាភិបាល គាំទ្រដោយទីក្រុងរីយ៉ាដ បានធ្វើដំណើរ ទៅដល់ទីនោះ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយមានការវាយប្រហារនោះ យន្តហោះចម្បាំង របស់កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ក៏បានធ្វើការសងសឹកវិញ ដោយវាយប្រហារទៅលើ គោលដៅនានា ក្នុងរដ្ឋធានី សាណាអា ដែលកាន់កាប់ ដោយពួកហូធី នៅថ្ងៃបន្ទាប់៕

ប្រែសម្រួល៖ប៉ាង កុង

To Top