ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ហៅអាមេរិកថា ជាសត្រូវធំបំផុត និងប្ដេជ្ញាបង្កើនសមត្ថភាពនុយក្លេអ៊ែរ

សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថាជា“ សត្រូវដ៏ធំបំផុត” នៃប្រទេសរបស់លោក ដោយគំរាមបន្តបង្កើនសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េបានឱ្យដឹងថា លោក គីម បានបន្ថែមថា គោលនយោបាយ របស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងក្រុងព្យុងយ៉ាង នឹងមិនផ្លាស់ប្តូរដោយមិនគិត ពីអ្នកណាគ្រប់គ្រង សេតវិមាននោះឡើយ ដោយថាការបញ្ចប់ជំហរអរិភាព របស់ខ្លួននឹងក្លាយជាគន្លឹះ សម្រាប់ទំនាក់ទំនងនាពេលអនាគត រវាងប្រទេសទាំងពីរ។

លោកគីម ជុងអ៊ុន បានធ្វើការកត់សម្គាល់ ដែលបានរាយការណ៍ទៅសមាជលើកទី ៨ របស់គណបក្សពលករ កំពុងកាន់អំណាច ដែលកំពុងដំណើរការនៅទីក្រុងព្យុងយ៉ាង ដែលជាការឆ្លើយតបលើកដំបូង ចំពោះការបោះឆ្នោត របស់លោក ចូ បៃដិន ក្នុងនាមជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ហើយក៏ប៉ុន្មានថ្ងៃមុន ពេលពិធីសម្ពោធរបស់លោក ចូ បៃដិន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះដែរ។

របាយការណ៍បានឲ្យដឹងថា គន្លឹះក្នុងការបង្កើតទំនាក់ទំនងកូរ៉េខាងជើង – អាមេរិកថ្មី គឺការដកខ្លួន ចេញពីសហរដ្ឋអាមេរិក។ KCNA បានចុះផ្សាយដោយប្រកាសគោល នយោបាយកូរ៉េខាងជើង ដែលមានអរិភាពដោយប្រកាស គោលការណ៍ប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន៕

ដោយ ឈូក បូរ៉ា

To Top