ព័ត៌មានអន្តរជាតិ

លោក ចូបៃឌិនថា ជារឿងល្អដែលលោកត្រាំ មិនចូលរួមពិធីស្បថ ចូលកាន់តំណែង របស់លោក ព្រោះ ត្រាំ ធ្វើឱ្យអាមេរិកអាម៉ាស់ មុខពេញពិភពលោក

CNN៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន បាននិយាយថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ត្រាំ ក្នុងការមិនចូលរួមពិធីស្បថ ចូលកាន់តំណែងរបស់លោក គឺជា“ រឿងមួយក្នុងចំណោមរឿងមួយចំនួនដែលលោកនិងខ្ញុំធ្លាប់ព្រមព្រៀងគ្នា” ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ចូបៃឌិន នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Wilmington រដ្ឋ Delaware បន្ទាប់ពីលោកបានណែនាំអ្នកតែងតាំងគណៈរដ្ឋមន្រ្តី នកាលពីថ្ងៃសុក្រថា“ វាជារឿងល្អមួយដែលគាត់មិនបង្ហាញមុខ” ។

លោក បៃឌិន បាននិយាយថា “លោកដូណាល់ ត្រាំ អាក្រក់ហួសពីការគិតរបស់ខ្ញុំ ។ គាត់គឺជាមនុស្សដែលធ្វើឱ្យប្រទេសនេះអាម៉ាស់មុខនៅជុំវិញពិភពលោក។ គាត់មិនសមនឹងកាន់តំណែងនោះទេ” ។ ទោះយ៉ាងណាលោក បៃឌិន បាននិយាយថាលោករីករាយដែលអនុប្រធានាធិបតី Mike Pence នឹងចូលរួមពិធីស្បថ ចូលកាន់តំណែងរបស់លោក៕
ប្រែសម្រួលៈ ណៃ តុលា

To Top