ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសសេចក្ដី ថ្លែងការណ៍រួម គាំទ្រអ្នកបង្កបញ្ហាលើហុងកុង

ប៉េកាំង ៖ អ្នកនាំពាក្យរដ្ឋាភិបាល កណ្តាលចិន បានថ្កោលទោស សេចក្តីថ្លែងការណ៍រួម ដែលទាក់ទងនឹងហុងកុង ដោយរដ្ឋមន្រ្តីការបរទេស អាមេរិក អង់គ្លេស និងរដ្ឋមន្រ្តីការបរទេស នៃប្រទេសរួមមានអូស្ត្រាលី និងកាណាដា ដោយបានហៅសេចក្តីថ្លែងការណ៍នេះថា បានរំលោភយ៉ាងធ្ងន់ធ្ងរ លើកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាព តុលាការរបស់ចិន។

អ្នកនាំពាក្យសម្រាប់ហុងកុង និងម៉ាកាវ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះបាននិយាយបង្កាច់បង្ខូចនូវច្បាប់ ស្តីពីការការពារសន្តិសុខជាតិ នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង និងបានជ្រៀតជ្រែក ក្នុងការអនុវត្តច្បាប់ របស់ប៉ូលីសហុងកុង ដែលផ្តោតលើការសង្ស័យ ពីការរំលោភច្បាប់ ដោយលោក Benny Tai និងអ្នកដទៃទៀត។

អ្នកនាំពាក្យរូបនោះបានឲ្យដឹងថា សេចក្តីថ្លែងការណ៍នេះ ក៏បានបង្ហាញពីការប៉ុនប៉ងគាំទ្រ ធាតុប្រឆាំងនឹងប្រទេសចិន ដែលព្យាយាមធ្វើឱ្យអស្ថិរភាពហុងកុង ប្រើការបោះឆ្នោត ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់ប្រទេសចិន ។

អ្នកនាំពាក្យបានបន្ថែមថា ការកត់សម្គាល់របស់អ្នកនយោបាយមួយចំនួនតូច នៅក្នុងប្រទេសទាំងនេះ គឺមិនមានអ្វីក្រៅពីការនិយាយកុហក និងការលាបពណ៌ ដោយចេតនានោះទេ៕

ដោយ ឈូក បូរ៉ា

To Top