ព័ត៌មានអន្តរជាតិ

នៅថ្ងៃទី១១មករា ថៃរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ ចំនួន ២៨៧នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ២៧៨នាក់

បរទេស៖ ប្រទេសថៃនៅថ្ងៃអង្គារ បានរាយការណ៍ថា បានរកឃើញករណីឆ្លងវីរុសថ្មីចំនួន ២៨៧ ករណី ដែលក្នុងនោះមាន ២៧៨ ករណី ជាករណីឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ចាប់តាំងពីជំងឺផ្ទុះឡើងជាលើកដំបូងនៅខែមករាឆ្នាំ ២០២០ គឺកើនដល់ ១០ ៨៣៤នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គ្មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ថ្មីត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់នៅ ៦៧ នាក់ដដែល។

វេជ្ជបណ្ឌិត Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងសរុប ១០ ៨៣៤ ករណី គឺមាន ៦ ៧៣២ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង ៤ ០៣៥ នាក់ កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងនោះមាន ២៨ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top