Covid-19

Sinovac តេស្តនៅប្រេស៊ីលឃើញ ប្រសិទ្ធភាពត្រឹមតែ ៥០,៤ភាគរយប៉ុណ្ណោះ

បរទេស៖ យោងតាមការប្រកាសរបស់ BBC នៅថ្ងៃពុធនេះបានឲ្យដឹងថា វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនចិន Sinovac ត្រូវបានគេដឹងថាបានធ្វើតេស្ត និងរកឃើញប្រសិទ្ធភាពត្រឹមតែ
៥០,៤ភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសប្រេស៊ីល គឺជាទិន្នន័យចុងក្រោយដែលបាន ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ។

គួរឲ្យដឹងដែរថា វ៉ាក់សាំងរបស់ប្រទេសចិន ដែលមានឈ្មោះថា CoronaVac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន២ ដែលរដ្ឋាភិបាលនៃប្រទេសប្រេស៊ីល បានត្រៀមនឹងអនុញ្ញាតិទទួលស្គាល់។

គួរឲ្យដឹងដែរថា វ៉ាក់សាំងរបស់ចិន ទើបតែត្រូវបានប្រទេសឥណ្ឌូនេស៊ី ប្រកាសឲ្យប្រើប្រាស់ជាផ្លុវការ ខណៈដែលប្រទេសផ្សេងទៀតដូចជា តួកគីសិង្ហបុរីបានធ្វើការបញ្ជាទិញរួចទៅហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top